ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ
ថ្ងៃ ច័ន្ទ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ភ្នំពេញ ៖ មានករណីអគ្គិភ័យ កំពុងឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហើយខណៈពេលនេះ អគ្គិភ័យខាងលើកំពុងឆាបឆេះរោងចក្រអស់ជាច្រើនខ្នង ដោយមានអណ្តាតភ្លើងកំពុងឆេះជាខ្លាំង ព្រមទាំងផ្សែងហ៊ុយកប់អាកាសផងដែរ ស្របពេលនះសមត្ថកិច្ចកំពុងតែបាញ់ទឹកយ៉ាងញាប់ដៃជើងផងដែរ ៕ធ.ដ

ព័ត៌មានលំអិតក្រុមការងារយើងខ្ញុំនិងបន្តនៅពេលក្រោយ សូមអរគុណ!!!


អត្ថបទទាក់ទង