ព័ត៌មានទាន់ហេតុការណ៍
 1. នារសៀលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក  2. សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ដែលជាចំណងដៃ ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង  3. អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង ក្នុងស្រុកព្រៃនប់ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក  4. សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណសពស្ត្រីដែលស្លាប់ក្នុងព្រៃ ឯស្រុកពេជ្រាដា បានទេ  5. ឯកឧត្តម វេង សាខុន ចុះពិនិត្យការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង

សាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីនៅតែបន្តការគំរាមកំហែងខ្លាំង
ថ្ងៃ ពុធ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អូស្រា្តលី៖ សាលារៀនរាប់រយកន្លែងត្រូវបង្ខំចិត្តបិទទ្វារ ស្របពេលដែលប្រជាជនជាច្រើនក៏ត្រូវបានណែនាំឲ្យភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ដោយសារតែភ្លើងឆេះព្រៃនៅក្នុងរដ្ឋ New South Wales នៅតែស្ថិតក្រោមស្ថានភាពអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដដែលនៅទូទាំងរដ្ឋភាគខាងកើតនេះ ។

ឆ្លើយតបនឹងគ្រោះមហន្តរាយខាងលើ អាជ្ញាធរឧតុនិយមអូស្ត្រាលី នៅថ្ងៃអង្គារនេះ បានប្រកាសសីតុណ្ហភាពជាមធ្យមបានកើនឡើងដល់៣៥អង្សាសេ ហើយបូករួមទាំងខ្យល់ក្តៅ និងស្ងួតផងនោះ កំពុងធ្វើឲ្យស្ថានភាពភ្លើងឆេះព្រៃកាន់តែរីករាលដាលនៅទូទាំងរដ្ឋដែលព័ទ្ធជុំវិញទីក្រុងស៊ីដនីមួយនេះ ។

សូមជម្រាបថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales បានអូសបន្លាយប៉ុន្មានសប្តាហ៍មកហើយ ដោយវាអាចបណ្តាលមកពីការឆាបឆេះព្រៃតូចតាច រហូតរាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ ក៏ព្រោះតែអាកាសធាតុក្តៅស្ងួតមួយរយៈនេះ បានបោកបក់ទៅលើភាគខាងកើតអូស្ត្រាលីដែលជាប់នឹងឆ្នេរសមុទ្រ ៕ធ.ដ


អត្ថបទទាក់ទង