ព័ត៌មានទាន់ហេតុការណ៍
 1. នារសៀលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក  2. សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ដែលជាចំណងដៃ ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង  3. អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង ក្នុងស្រុកព្រៃនប់ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក  4. សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណសពស្ត្រីដែលស្លាប់ក្នុងព្រៃ ឯស្រុកពេជ្រាដា បានទេ  5. ឯកឧត្តម វេង សាខុន ចុះពិនិត្យការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង

កម្ពុជានឹងជួបសីតុណ្ហភាពចុះត្រជាក់បន្តិច ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០វិច្ឆិកា
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ១៤វិច្ឆិកានេះ បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ ចំណែក សីតុណ្ហភាពអប្បបរមា មានចន្លោះពី២១ទៅ២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧ទៅ២៩ °C ។

តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានចន្លោះពី២៣ ទៅ២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨ទៅ៣០ °C ៕ធ.ដ


អត្ថបទទាក់ទង