រក្សាទុកស្នាប់ដៃដែកជាប់និងខ្លួន ត្រូវជួបសមត្ថកិច្ចឆែកឆែរកឃើញចាប់ដាក់ខ្នោះ
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

 ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌច្បារអំពៅ  បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌច្បារអំពៅ បានចាប់ខ្លួនយុវជនសង្ស័យម្នាក់ ពាក់ករណី កាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត (ស្នាប់ដៃដែក) កាលពីយប់មិញ នៅត្រង់ចំណុចមុខវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធី សារ៉ាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនបេបីឃែ ស្នាក់នៅភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

    ក្នុងរបាយរបស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារ អំពៅ ដឹកនាំដោយលោក ហួត គឹមនី អភិបាលរងខណ្ឌ រួមមានកម្លាំងសាលាខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថ ខណ្ឌ, កម្លាំងសាលាសង្កាត់ និងកម្លាំងប៉ុស្តិ៍និរោធ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់  ដកហូតវត្ថុតាង ៖ ស្នាប់ដៃ ដែក០១ និងម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១CM-៦៨៥៩ រួចក៏បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។
   បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំចាត់ការបន្តតាមនីតិវិធី ៕

 

 

 


អត្ថបទទាក់ទង