ព័ត៌មានទាន់ហេតុការណ៍
 1. នារសៀលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក  2. សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ដែលជាចំណងដៃ ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង  3. អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង ក្នុងស្រុកព្រៃនប់ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក  4. សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណសពស្ត្រីដែលស្លាប់ក្នុងព្រៃ ឯស្រុកពេជ្រាដា បានទេ  5. ឯកឧត្តម វេង សាខុន ចុះពិនិត្យការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង

ហេតុការណ៍បាញ់ប្រហារ និង គប់ដុំថ្មបានកើតឡើងស្របពេលស្រីលង្កាចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ស្រីលង្កា៖ ខណៈប្រទេសស្រីលង្កាបានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីនៅព្រឹកថ្ងៃសៅរ៍នេះ ស្រាប់តែមនុស្សមួយក្រុមបានធ្វើការបាញ់រះ និង គប់ដុំថ្មទៅលើរថយន្តក្រុងមួយ ដែលដឹកអ្នកបោះឆ្នោតស្ថិតនៅទីក្រុងមែនណា ភាគខាងជើងប្រទេស ។
ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានការបញ្ជាក់ពីចំនួនមនុស្សរងរបួស ឬក៏បាត់បង់ជីវិតនោះឡើយ ស្របពេលដែលកងកម្លាំងសន្តិសុខកំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។
សូមបញ្ជាក់ថា បេក្ខជនសរុបចំនួន៣៥នាក់នឹងត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីលង្កានៅក្នុងថ្ងៃសៅរ៍នេះ ហើយបើតាមការប៉ាន់ស្មាននោះ ពលរដ្ឋស្រីលង្កាប្រមាណ១៦លាននាក់ក្នុងចំណោមចំនួនប្រជាជនសរុប២២លាននាក់មានសិទ្ធិបោះឆ្នោត ។ សម្រាប់ការការពារសន្តិសុខវិញ កងកម្លាំងប៉ូលិសជាង៦ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕

 

 

 

 


អត្ថបទទាក់ទង