រដ្ឋាភិបាលក្រុងហុងកុងប្តេជ្ញាចាត់វិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីបញ្ឈប់អំពើហិង្សា
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហុងកុង៖ រដ្ឋាភិបាលក្រុង ហុងកុង សន្យានឹងចាត់វិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីខិតខំប្រឹងប្រែងបញ្ឈប់អំពើហិង្សា និង ស្តារសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ នេះបើតាមលោក Matthew Cheung ប្រធានលេខាធិការនៃរដ្ឋបាលក្រុងហុងកុង ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រម្សិលមិញ ។
ការប្តេជ្ញាខាងលើ ត្រូវបានធ្វើឡើងស្របពេលក្រុមបាតុករគាំទ្រចិនគ្រោងនឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងហុងកុង នៅថ្ងៃសៅរ៍នេះ ដើម្បីសម្ដែងការថ្កោលទោសអំពើហិង្សាប្រឆាំងរដ្ឋាភិបាល និង ការគាំទ្រដល់ប៉ូលិស ដែលកំពុងក្លាយជាគោលដៅវាយប្រហារពីសំណាក់បាតុករហុងកុងមួយចំនួន ។ ក្រុមបាតុករគាំទ្រចិនធ្លាប់បានប្រមូលផ្ដុំគ្នាជាច្រើនលើក តែមានចំនួនអ្នកចូលរួមតិចជាងក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី ខារី ឡំា និង រដ្ឋាភិបាលកុម្មុយនីស្ដចិន ។
 ប៉ុន្តែអ្វីដែលគេព្រួយបារម្ភខ្លំាងនោះ គឺខា្លចក្រែងក្រុមបាតុករទាំងពីរប៉ះទង្គិចដោយហិង្សា ដែលអាចនឹងធ្វើឱ្យស្ថានភាពកាន់តែវឹកវរ ឬក៏ជំរុញឱ្យទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងបាយជាជម្រើសចុងក្រោយ ដើម្បីដោះស្រាយបញ្ហា ៕

 

 

 

 

 


អត្ថបទទាក់ទង