ព័ត៌មានទាន់ហេតុការណ៍
 1. នារសៀលនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនាំទេយ្យទាន ទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក  2. សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ដែលជាចំណងដៃ ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង  3. អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង ក្នុងស្រុកព្រៃនប់ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក  4. សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណសពស្ត្រីដែលស្លាប់ក្នុងព្រៃ ឯស្រុកពេជ្រាដា បានទេ  5. ឯកឧត្តម វេង សាខុន ចុះពិនិត្យការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង

នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

   ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ុក សុវណ្ណច័ន្ទដារ៉ា  ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស ស្នាក់នៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
    ចំណែកវត្ថុតាងដកហូតបាន ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។

   បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

 

 

 

 

 


អត្ថបទទាក់ទង