ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ថ្ងៃ ពុធ ទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្មករ–កម្មការិនី នាំគ្នារត់ចេញមកខាងក្រៅ ផ្អើលសន្តិសុខយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនរលត់ទើបរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការបាញ់ពន្លត់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ភ្លាមៗខណៈដែលភ្លើងកំពុងឆាបឆេះនោះ កម្មករ កម្មការិនី ជាច្រើននាក់ បាននាំគ្នារត់ចេញមកខាងក្រៅ ចំណែកសន្តិសុខដែលយាមនៅក្នុងរោងចក្រ នេះបានប្រញាប់រត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជិត៣០បំពង់តែមិនរលត់សោះ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកជួយអន្តរាគមន៍។

ក្នុងនោះមានរថយន្តបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿង និងរថយន្តស្រាបៀរកម្ពុជា១គ្រឿង បានចុះមកបាញ់ពន្លត់ អស់ទឹក៣គ្រឿងទើបរលត់ទៅវិញជាស្ថាពរ ៕ធ.ដ


អត្ថបទទាក់ទង