ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
ថ្ងៃ សុក្រ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩

អាហ្វ្រិក៖ មនុស្ស៥៧នាក់បានបាត់បង់ជីវិត ក្រោយទូកមួយគ្រឿងដឹកជនអន្តោប្រវេសន៍១៥០នាក់ចេញដំណើរពីប្រទេសហ្គាំប៊ី បានក្រឡាប់លិចនៅឯឈូងសមុទ្រប្រទេសម៉ូរីតានី កាលពីថ្ងៃពុធ នេះបើតាមអង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ ។

បើតាមអង្គការ (IOM) នោះ អាជ្ញាធរម៉ូរីតានីបាននិយាយថា មនុស្ស៥៧នាក់បានស្លាប់ ក្រោយទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅឯឈូងសមុទ្រនៃប្រទេសអាហ្រិ្វកមួយនេះ កាលពីថ្ងៃពុធ ។ ប៉ុន្តែទន្ទឹមគ្នា អង្គការអន្តរជាតិមួយនេះ មិនបានលម្អិតពីចំនួនអ្នកបាត់ខ្លួន ឬអ្នកដែលត្រូវបានជួយសង្រ្គោះនោះទេ ។

សូមបញ្ជាក់ថា ផ្លូវសមុទ្រដ៏គ្រោះថ្នាក់ពីទ្វីបអាហ្រ្វិកខាងលិចទៅកាន់អឺរ៉ុប គឺជាផ្លូវធ្វើដំណើរមួយដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ ដើម្បីស្វែងរកការងារធ្វើ និងកសាងជីវិតនៅលើទឹកដីអឺរ៉ុប បើទោះជាពួកគេដឹងថាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ៕ធ.ដ


អត្ថបទទាក់ទង