ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

នគរបាលប៉ុស្ដិ៍ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ថ្ងៃ អង្គារ ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៩

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក ឡូ ភារុម្យ អធិការរងទទួលផ្នែកបទល្មើសគ្រឿងញៀន ខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកប្រា បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យខាងលើរួមមាន៖ ទី១ឈ្មោះ ភិន សុភ័ក្រ្ត ភេទ ប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី២ ឈ្មោះ វិន យ៉ាំងហៀង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ វៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ធ.ដ


អត្ថបទទាក់ទង