ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ឯកឧត្តម វេង សាខុន ចុះពិនិត្យការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង
ថ្ងៃ អាទិត្យ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២០

ព្រៃវែង៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងសហការី បានអញ្ជើញចុះពិនិត្យការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រៃវែង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ។ ដោយក្នុងនោះ លោកទាំងពីបានចុះមកពិនិត្យ កសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង របស់លោក សៀង ឈឿន នៅភូមិព្រែកភ្នៅ ឃុំព្រែកភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសចុះពិនិត្យនោះលោក សៀង ឈឿន បានជម្រាបជូនលោករដ្ឋមន្រ្តី វេង សាខុន និងលោកអភិបាលខេត្ត អំពីប្រវត្តិនៃការចាប់ ផ្តើមចិញ្ចឹមដំណើរការចិញ្ចឹម និងប្រាក់ចំណូល លោកបានឲ្យដឹងថាបច្ចុប្បន្នកសិដ្ឋាន មានកង្កែបញី៥០០ និងឈ្មោល៤០០ ទុកសម្រាប់បង្កាត់យកកូនលក់ ក្នុងនោះលោកលក់មេបាពូជ ក្នុងមួយគូ តម្លៃ ១០ ដុល្លា ក្រៅពីកង្កែប មានមាន់ខ្មៅ និងចិញ្ចឹមត្រីអណ្តែង ក្នុងរណ្តៅក្រាលតង់កៅស៊ូ ចិញ្ចឹមមាន់ពីលើ និងចិញ្ចឹមកង្កែប ក្នុងកង់រថយន្តនៅជុំវិញរណ្តៅ ធ្វើរបៀបនេះ គឺដើម្បីកាត់បន្ថយចំណីត្រី ព្រោះត្រីស៊ីលាមកមាន់។

លោកបន្តថាចំពោះចំណូលដែលលោកទទួលបាន១២០០ ដល់១៥០០ដុល្លារ ក្នុង១ខែ បច្ចុប្បន្ន មានអតិថិជនមកទាក់ទង់ទិញកូនមាន់ខ្មៅ និងពូជកង្កែបយ៉ាងច្រើន ដែលលើសពីសមត្ថភាពផលិតរបស់គាត់ តែទោះជាយ៉ាងណាលោក នឹងខិតខំពង្រីកអាជីវកម្មផលិតពូជកង្កែប និងមាន់ខ្មៅនេះ ឲ្យបានច្រើនតាមសំណូមពររបស់អតិថិជន។

ក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តី វេង សាខុន និងលោកឧត្តមអភិបាលខេត្តបានកោតសរសើរ ចំពោះការប្រកាន់យកអាជីពចិញ្ចឹមកង្កែប ជំនួសការធ្វើស្រែ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មកង្កែបផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលផលិតកម្មកង្កែបធម្មជាតិ បានធ្លាក់ចុះគួរឲ្យគត់សម្គាល់ និងជាពិសេសស្របពេល ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយប្រែក្លាយវិបត្តិនេះ ទៅជាឱកាសមាសពង្រីក និងពង្រឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈការចិញ្ចឹមកង្កែមនេះ។

លោកមរដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ការចូលរួមពីប្រជាកសិករក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលបច្ចុប្បន្ន គឺជាចលករជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈម ម៉្យាងវិញទៀត វានឹងជួយលើកស្រួយសេដ្ឋកិច្ចគ្រួសារ ប្រកបដោយចីរភាព និងនិរន្តរភាពភាព ឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ខាងមុខ ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីប្រាថ្នាចង់បាន។

លោកវេង សាខុន សុំឲ្យមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តព្រៃវែង បន្តជួយការងារបច្ចេកទេស បន្ថែមទាំងចិញ្ចឹមកង្កែប និងមាន់ ធ្វើយ៉ាងណាឲ្យអាជីពនេះ មាននិរន្តរភាព។ សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចុះពិនិត្យនេះផងដែរ លោករដ្ឋមន្ត្រី បានចុះចំនួន ៣ កន្លែងគឺនៅកសិដ្ឋានចិញ្ចឹម កង្កែបពូជ នៅស្រុកពារាំង កន្លែងចិញ្ចឹមត្រីប្រា នៅឃុំបាបោង និង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅស្រុកពាមរក៍៕ធ.ដ


អត្ថបទទាក់ទង