ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណសពស្ត្រីដែលស្លាប់ក្នុងព្រៃ ឯស្រុកពេជ្រាដា បានទេ
ថ្ងៃ អាទិត្យ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២០

មណ្ឌលគិរី៖ គិតត្រឹមថ្ងៃអាទិត្យនេះ សពដែលហើមស្អុយរលួយ ដែលត្រូវគេប្រទះឃើញក្នុងព្រៃនាស្រុកពេជ្រាដានោះ សមត្ថកិច្ចពុំទាន់ស្វែងរកអត្តសញ្ញាណឬសាច់ញាតិបាននៅឡើយ ហើយសព និងត្រូវបញ្ជួនទៅបូជានៅទីអារាមមួយក្នុងស្រុកខាងលើ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រីសូ សុវណ្ណ អោយដឹងនៅព្រឹកថ្ងៃទី០៥កក្កដានេះថា គិតត្រឹមថ្ងៃអាទិត្យនេះ សមត្ថកិច្ចជំនាញរបស់យើងនៅពុំទាន់អាចស្វែងរកអត្តសញ្ញាណសាកសពបាននៅឡើយ។

លោកថាក្រោយពិនិត្យលើសាកសព គឺបានស្វែងរកឃើញតែកងដៃប្រាក់ចំនួន៣ អ៊ីចឹងសមត្ថកិច្ចពុំមានអ្វីដែលត្រូវកំណត់យកជាអត្តសញ្ញាណរបស់គាត់បានសោះ ។និងបានផ្ញើររូបភាពទូទាំងប្រទេសដើម្បីជួយស្រាវជ្រាវរកបងប្អូនសាច់ញាតិរបស់គ្រួសារណាដែលបានបាត់។ហើយគ្រប់រាជធានីខេត្តបានបញ្ជួនព័ត៌មានមកវិញ គឺពុំមានការបាត់ខ្លួននោះទេ។ដូចច្នេះទាំងអត្តសញ្ញាណនិងមូលហេតុនៃការស្លាប់គឺពុំអាចកំណត់បាននៅឡើយ។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ថាសព បានបញ្ជួនមកតម្កល់នៅវត្តដេអេ រង់ចាំសាច់ញាតិមកទទួលយកទៅ។ នៅក្នុងស្រុកកែវសីមា ស្រីម្នាក់ឈ្មោះមុន ចាន់ធឿន ត្រូវបានក្រុមគ្រួសារប្រកាសថាបានបាត់ខ្លួនច្រើនថ្ងៃមកហើយ ដោយពុំទទួលបានដំណឹងអ្វីទាល់តែសោះ។ ករណីនេះស្នងការដ្ឋានបានផ្តល់ព័ត៌មាននេះទៅក្រុមគ្រួសារផងដែរ។ក្រោយផ្ទៀងផ្ទាត់រួច ក្រុមគ្រួសារបានអះអាងថា មិនមែនជាសមាជិកគ្រួសារខ្លួនដែលបាត់ខ្លួននោះឡើយ។

សូមជម្រាបថា នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១០នឹង ២០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រា សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ និងកម្លាំងនគរបាលប៉ុស្តិ៍ពូជ្រៃ បានចុះទៅ ពិនិត្យកន្លែងកេីត ហេតុករណី មនុស្សស្លាប់  នៅចំណុចក្បាលជ្រោះដៃអូរប៉ូយ  ស្ថិតក្នុងភូមិចុងផាងឃុំពូជ្រៃ  ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ក្នុងការពិនិត្យយេីងឃេីញសាកសពមានសភាព ស្អុយរលួយអស់សល់តែស្បែកនឹងគ្រោងឆ្អឹងមានពាក់អាវសង្រែកពណ៍  សស្លៀកខោខ្លីពណ៍ខ្មៅ  ជើងខាងស្តាំ  របូតចេញពីខ្លួនចំងាយ ១,៦០ម ដៃស្តាំអោបជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាលពាក់កងដៃប្រាក់ចំនួន៣កង ជើងខាងឆ្វេងសណ្តូកត្រង់ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ឬបែក  ។

តាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញយើង ទៅលើទម្រង់ មុខ សក់នឹងកងដៃបញ្ជាក់ថា ជា សាកសព មនុស្សស្រី  ពុំស្គាល់អត្តសញ្ញាណ  ដែលស្លាប់គឺមានរយៈពេលប្រហែលជាង០១ខែមកហើយ
ក្នុងការពិនិត្យលេីគ្រោងឆ្អឹងសាកសពទាំងមូលពុំមានស្នាមបាក់ បែកចំណុចណាមួយនោះទេ៕ ដោយ៖ សាតចាន់បុត្រ


អត្ថបទទាក់ទង