ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង ក្នុងស្រុកព្រៃនប់ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក
ថ្ងៃ អាទិត្យ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២០

ព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាង នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថាកន្លងមកសង្កេតឃើញមានការកាប់បំផ្លាញព្រៃកោងកាងគួរអោយព្រួយបារម្ភ ព្រោះព្រៃកោងកាងមានសារប្រយោជន៍សំខាន់ណាស់ ក្នុងការរួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ និងបានជួយការពារការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ស្រូបជាតិពុល ជួយទ្រទ្រង់បរិស្ថាន ទាក់ទាញបង្កើតជាតំបន់អេកូទេសចរណ៍ និងជាប្រភពនៃចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រកបដោយសក្តានុពល។

ឯកឧត្តម គួច ចំរើន គូសបញ្ជាក់ថាកន្លែងដែលរងការកាប់បំផ្លាញយើងត្រូវដាំឡើងវិញ។ រីឯជនល្មើសកាប់បំផ្លាញកោងកាងយកដីកាន់កាប់ខុសច្បាប់ និងអ្នកជាប់ពាក់ព័ន្ធត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ឯកឧត្តម បានអំពាវនាវ ប្រជាជនកុំបន្តកាប់ រុករានបន្តទៀត ការបំផ្លាញព្រៃកោងកាង គឺស្មើនឹងបំផ្លាញអាយុជីវិតខ្លួនឯង។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវនាំគ្នាដាំព្រៃកោងកាងឡើងវិញ និងរួមគ្នាការពារ ថែរក្សានូវព្រៃកោងកាងសម្រាប់ជួយដល់ការរស់នៅ ភាពសុខសាន្តនៅក្នុងសហគមនរបស់យើង។ ជនណាកាប់បំផ្លាញនឹងត្រូវផន្ទាទោសតាមផ្លូវច្បាប់ ។

ទន្ទឹមនេះឯ.ឧ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អ្នកតាម្ចាស់ទឹកដីព្រៃប្រឹក្សា ថែរក្សាព្រៃកោងកាងនៅទីនេះអោយជួយមើលរក្សាព្រៃកោងកាង អោយនៅគង់វង្សដើម្បីជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប។ ជាគ្មានដែរ ឯ.ឧ គួច ចំរើន ក៏បានដាក់បណ្តាសាអ្នកទន្រ្ទាន រាន កាប់ឆ្ការព្រៃកោងកាងនៅទីនេះ សូមអោយវិនាសអន្តរាយ រលំរលាយតៃហោង។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុឱ្យដឹងថា មន្ទីរកសិកម្ម បានរៀបចំពិធីដាំកូនកោងកាងចំនួន ២,០០០ ដើមនៅលើផ្ទៃដីជាង ២ហិកតា នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក និយាយថា ព្រៃកោងកាងគឺជាកន្លែងពង កូន ដ៏សំខាន់នៃមច្ឆាជាតិ។ដូច្នេះយើងត្រូវតែការពារអោយបានទើបអាចធ្វើអោយជលផលធម្មជាតិកកើតសំបូរបែបទៅបាន សម្រាប់លើកស្ទួយជីវភាពប្រជានេសាទយើងក្នុងតំបន់។ លោកសូមអោយរួមថែរក្សាការពារ និងអភិរក្សព្រៃកោងកាងឱ្យបានគង់វង្ស៕ ដោយ៖​ វ៉ុន


អត្ថបទទាក់ទង