ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ដែលជាចំណងដៃ ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់លែង
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

កំពង់ឆ្នាំង៖ សមិទ្ធផលជាច្រើនដែលផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ពីសំណាក់រាជ រដ្ឋាភិបាល ដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋ  សមិទ្ធ ផលទាំងនោះ រួមមានផ្លូវថ្នល់ប្រឡាយទឹក ស្ពាន សាលា រៀន វត្តអារាម ពិសេសគឺទំនប់ទឹក ដែលត្រូវបានរាជរដ្ឋា ភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់ សម្រាប់ប្រជាកសិករធ្វើការបង្កបង្កើនផលស្រូវ។

ស្រុកកំពង់លែងជាស្រុកជាមួយ ដែលចំណុះឲ្យខេត្តកំពង់ឆ្នាំង ស្រុកនេះមានចំនួន៩ឃុំ មាន៤៤ភូមិ និងមានប្រជា ពលរដ្ឋរស់នៅចំនួន១ម៉ឺន២ពាន់គ្រួសារ បើគិតជាចំនួនប្រជាពលរដ្ឋគឺមាន៥ម៉ឺន៦ពាន់នាក់ ដែលមានភូមិសាស្ត្រស្ថិតនៅម្ខាងទន្លេ មានចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង  ដោយមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ធំ ប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរផ្នែកកសិកម្ម និងនេសាទត្រី។

បើគេចង់ធ្វើដំណើរមកទីរួមខេត្តកំពង់ឆ្នាំង ឬក៏ធ្វើដំណើរទៅកាន់ស្រុកផ្សេងៗ គេត្រូវធ្វើដំណើរឆ្លងទូកដរ ពីទីរួមខេត្តកំពង់ឆ្នាំងមកកំពង់ហៅ ឬពីកំពង់ហាវមកកាន់ទីរួម ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយ២គីឡូម៉ែត្រ ពិសេសប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តផ្សេងៗមួយចំនួន បើចង់ទៅលេងសៀមរាបឬខេត្តកំពង់ធំ គេអាចធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដោយឆ្លងទូកដរ បន្ទាប់មកគេនឹងធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ធំ និងសៀមរាបយ៉ាងឆាប់រហ័សផងដែរ ពោលគឺពីស្រុកកំពង់លែងទៅកាន់ខេត្តកំពង់ធំ មានចម្ងាយតែ៥០ គីឡូម៉ែត្រតែប៉ុណ្ណោះ។

ពាក់ព័ន្ធ និងសមិទ្ធផលនានាក្នុងស្រុកកំពង់លែង លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែងបានអោយដឹង  នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញថានៅក្នុងស្រុកកំពង់លែង គឺទទួលបានសមិទ្ធផលជាច្រើនដែលផ្ដល់ដោយរាជរដ្ឋាភិបាល មានទាំងផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក សាលារៀន វត្តអារាម ទីទួលសុវត្ថិភាព ។ល។ ពិសេសគឺទំនប់ទឹកដែលរាជរដ្ឋាភិបាល លោកផ្ដោតយកចិត្តទុក ដាក់យ៉ាងសំខាន់ សម្រាប់ផ្ដល់ជូនប្រជាកសិករប្រកបរបបផ្នែកកសិកម្ម ពិសេសគឺដំណាំស្រូវ។

តាមរយៈគម្រោងបម្រែបម្រួលអាកាសធាតុដែលគាំទ្រដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានជួយដល់ស្រុកកំពង់លែង ទំនប់ចំនួន៦ខ្សែ ក្នុងនោះនៅក្នុងឃុំកំពង់ហាវ១ខ្សែរ ឃុំស្វាយរំពារទំនប់១ខ្សែ ឃុំច្រណូកទំនប់១ ខ្សែ ឃុំដារទំនប់១ខ្សែ និងឃុំត្រងិលទំនប់ចំនួន២ខ្សែដែលគម្រោងខាងលើនេះបានធ្វើរយៈពេល៣ឆ្នាំកន្លងមកគឺចាប់តាំងពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២០នេះ ក្នុងនោះទំនប់៣ នឹងបញ្ចប់ក្នុងអំឡុងពាក់កណ្ដាលខែកក្កដា នេះផងដែរ។

ក្នុងចំណោមទំនប់ទឹកទាំង៦គឺចាប់អារម្មណ៍ជាងគេ គឺទំនប់ស្រុក ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្វាយរំពារទំនប់នេះ មានបណ្ដោយ២២០០ម៉ែត្រ កម្ពស់៥ម៉ែត្រ ខ្នងលើ៥ម៉ែត្រ ដែលមានរៀបថ្មចាក់បេតុងពីរជើងក្រោមរហូតក្នុងលើ ដែលអាចស្រោចស្រពស្រូវស្រែបានរហូត៤៥០ហិកតា កាលពីដើមឡើយកសិករធ្វើស្រែ តែងតែមានការខ្វះខាតទឹកជារៀងរាល់ឆ្នាំ នៅពេលដែលទំនប់នេះធ្វើរួចកាលពីរដូវប្រាំងឆ្នាំមុន ប្រជាកដិករធ្វើស្រែចំការដោយមិនមានការខ្វះទឹកដូចពេលមុននោះឡើយ  ទើបតែនៅរដូវ វស្សាឆ្នាំទៅ ទំនប់នេះត្រូវបានរលកទឹកបោកបក់បណ្ដា លឲ្យខូចជាអន្លើៗ ហើយត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន និងគម្រោង(ADB)សព្វថ្ងៃ បាននឹងកំពុង តែធ្វើការជួសជុលសារជាថ្មីផងដែរ៕

ដោយ៖ សុក្ខារិន


អត្ថបទទាក់ទង