ព័ត៌មានទាន់ហេតុការណ៍
1. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងបន្តនាំមុខលោក ដូណាល់ ត្រាំ នៅតាមបណ្តារដ្ឋមួយចំនួន
2. លទ្ធផលបោះឆ្នោតបឋមថ្មីបង្ហាញថា លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ វិញ
3. លទ្ធផលបោះឆ្នោតបឋមបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងនាំមុខលោក ចូ បៃដិន
4. សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ
5. ក្រសួងអប់រំប្រកាសបើកឲ្យដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី២វិច្ឆិកាទៅ
អាជ្ញាធរឧតុនិយមចិនប្រកាសអាសន្នកម្រិតពណ៌លឿង ចំពោះព្យុះភ្លៀងដែលនឹងបង្កការគំរាមកំហែងនៅតាមខេត្តជាច្រើន
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០
ចិន៖ អាជ្ញាធរឧតុនិយមចិន នៅថ្ងៃចន្ទនេះ បានប្រកាសអាសន្នកម្រិតពណ៌លឿង ចំពោះព្យុះភ្លៀង ស្របពេលដែលគ្រោះធម្មជាតិប្រភេទនេះ កំពុងបន្តបង្កការបំផ្លិចបំផ្លាញនៅតំបន់នានាស្ទើរទូទាំងប្រទេស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ។
បើតាមមជ្ឈមណ្ឌលឧតុនិយមជាតិចិន ចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែកក្កដានេះនឹងមានព្យុះភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់មួយចំនួនធំដូចជា សៀហៃ ជាងស៊ូ ជីជាំង អានហ៊ុយ ជាំងស៊ី និងហ៊ូប៉ីជាដើម ហើយថា តំបន់ទាំងនេះនឹងមានបរិមាណទឹកភ្លៀងលើសពី៨០មីលីម៉ែត្រក្នុងមួយម៉ោងអមដោយផ្គររន្ទះ និងខ្យល់បក់ខ្លាំង។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់បានចេញការណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចបង្កឡើងដោយព្យុះទឹកភ្លៀងក្នុងកម្រិតខ្ពស់មួយនេះ ៕
