លោក ដូណាល់ ត្រាំ គ្រោងរៀបចំការជួបជុំអ្នកគាំទ្រក្នុងរដ្ឋមួយទៀត នៅចំពោះមុខការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងរៀប ចំការធ្វើយុទ្ធនាការជួបជុំអ្នកគាំទ្រនៅក្នុងរដ្ឋ ញូហេមស្វៀ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា យុទ្ធនាការធ្វើឱ្យសហរដ្ឋអាម៉េរិកអស្ចារ្យម្ដងទៀត (Make America Great Again) នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដាខាងមុខ ក្នុងទីក្រុងផតម៉ៅ ហើយថា ព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅ ដោយតម្រូវឱ្យអ្នកចូលរួមទាំងអស់លាងដៃ និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ។

សូមបញ្ជាក់ថា ផែនការជួបជុំអ្នកគាំទ្រខាងលើនេះរបស់លោក ត្រាំ ត្រូវបានគ្រោងធ្វើឡើងបន្ទាប់ពីយុទ្ធនាការចុងក្រោយបំផុតរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងទីក្រុង ធូលសា រដ្ឋអូក្លាហូម៉ា ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការមិនសូវខ្វាយខ្វល់ពីការណែនាំ និង វិធានការប្រឆាំងជម្ងឺ COVID-19 ពីសំណាក់អាជ្ញាធរសុខាភិបាលអាម៉េរិក ៕


អត្ថបទទាក់ទង