ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣ ក្នុងឃុំវាលម្លូរស្រុកពញាក្រែក
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០បានប្រគេនទៀនព្រះវស្សាដល់វត្តចំនួន៣ ស្ថិតក្នុងឃុំវាលម្លូរ គឺវត្តអណ្តូងស្នែង វត្តវាលម្លូរ និងវត្តក្រញូងដោយក្នុង១វត្តៗទទួលបានទៀនព្រះវស្សា១គូ បច្ច័យ៥៥ម៉ឺនរៀល រួមនឹងភេសជ្ជះគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខផ្សេងទៀត។

ក្នុងឱកាសនេះ ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣បានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក និងលោកជំទាវ ព្រមទាំងសហ ការីដែលតែងមានសទ្ធាជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា តាមរយៈការចូលរួមកសាងនូវសមិទ្ធផលនានា ក្នុងពេលកន្លងមក ហើយនៅពេលនេះទៀតសោត ឯកឧត្តម លោកជំទាវ និងសហការី បានប្រគេននូវ ទៀនព្រះវស្សា រួមនឹងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខទៀតសម្រាប់ព្រះសង្ឃដែលត្រូវចូលកាន់ ព្រះវស្សារយៈពេល៣ខែ។

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ ត្រូវគង់ក្នុងព័ទ្ធសីមាវត្តរៀនធម៌ និងវិន័យ តាមពុទ្ធ ឱវាទ ហើយក្នុងវេលានេះ អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូល ព្រះវស្សារយៈពេល៣ខែ ដោយនាំយកជាសាដក គ្រឿងចង្ហាន់ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេន ព្រះសង្ឃតាមលទ្ធភាព។

ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានអំពាវនាវ សូមអោយប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរទូទៅកុំភ្លេចខ្លួន ចំពោះជម្ងឺកូវីត១៩អោយសោះព្រោះថា ជម្ងឺដ៏កាចសាហាវមួយនេះវាកំពុងតែរាតត្បាតមកលើពិភពលោកទាំងមូលដូច្នេះយើងត្រូវអនុវត្តន៍ឱ្យ បានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាគម្លាតសុវត្ថិភាព ត្រូវ ឧស្សាហ៍លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល ជែល និងប្រើម៉ាសការពារជាដើម។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានប្រគេនដល់ព្រះសង្ឃ៣៨អង្គក្នុងមួយអង្គស្លាដក់០១ បច្ច័ួយ២០,០០០រៀល ព្រមទាំងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃទាំងបីវត្ត សីលវ័ន្តសីលវត្តីចូលរួមទទួលបានខោអាវអាចារ្យមួយកំប្លេ បច្ច័យ១០,០០០រៀល។ថវិកាសរុបរួមក្នុងពិធីនេះចំណាយអស់ ជាង៣ ពាន់ សហរដ្ឋអាម៉េរិក៕


អត្ថបទទាក់ទង