ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ក្រុមបឹងកេតទទួលបាន៣ពិន្ទុ ខណៈភ្នំពេញក្រោន និងវិសាខា ចែកគ្នាម្នាក់១ពិន្ទុ ក្នុងសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជា
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ក្រុមបឹងកេតទទួលបាន៣ពិន្ទុ ខណៈភ្នំពេញក្រោន និងវិសាខា ចែកគ្នាម្នាក់១ពិន្ទុ ក្នុងសប្តាហ៍ទី៦ នៃការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០ សប្តាហ៍ទី៦ ដោយមិនទាន់អនុញ្ញាតឲ្យ ទស្សនិកជនចូលរួមទស្សនា ។

ក្នុងចំណោម៦ប្រកួត មាន៤ក្រុមរកបាន៣ពិន្ទុ និងស្មើគ្នា២ប្រកួត សម្រាប់សប្តាហ៍ទី៦នេះ រួមមាន៖ ក្រុមបឹងកេត ៣-០ សូលទីឡូអង្គរ, ព្រះខ័នរាជស្វាយរៀង ១០-០ យុវជនបាទី, នគរបាលជាតិ១-៤ គីរីវង់សុខសែនជ័យ, ណាហ្គាវើល ៤-១ ក្រុមកងយោធពលខេមរភូមិន្ទ ។ ចំពោះ២ប្រកួតដែលស្មើ គឺក្រុមអគ្គិសនីកម្ពុជា ២-២ ជាមួយអង្គរថាយហ្គឺរ រីឯភ្នំពេញក្រោន ២-២ ក្រុមវិសាខា ។

រីឯតារាងពិន្ទុសប្តាហ៍ទី៦ គឺក្រុមការពារម្ចាស់ដំណែងជើងឯក២០១៩ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន១៦ពិន្ទុ ខណៈភ្នំពេញក្រោន លេខ២ បឹងកេត លេខ៣ ណាហ្គា លេខ៤ វិសាខា លេខ៥ ខណៈស្នងការនគរបាលជាតិ នៅរក្សាបាតតារាងដដែល ដោយ៥ប្រកួតមិនទាន់ស្គាល់ជ័យជំនះនៅឡើយទេ  ។

គួរបញ្ជាក់ថា សម្រាប់សប្តាហ៍ទី៧ ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២០ នៅថ្ងៃទី១៥ ខែមិថុនា ក្រុមភ្នំពេញក្រោន ត្រូវប៉ះ អគ្គិសនីកម្ពុជា ក្រុមវិសាខា ប៉ះ ស្នងការនគរបាលជាតិ ក្រុមសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំ ប៉ះ ក្រុមកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែមិថុនាវិញ ក្រុមអង្គរថាយហ្គឺរ ប៉ះ ក្រុមបឹងកេត  ក្រុមអាស៊ីអឺរុប ប៉ះ ក្រុមគីរីវង់សុខសែនជ័យ និងក្រុម ព្រះខ័នរាជស្វាយរៀង ប៉ះ ក្រុមសូលទីឡូអង្គរ ៕


អត្ថបទទាក់ទង