ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

នគរបាលបញ្ជូលខ្លួនថៅកែដីឡូត៍ម្នាក់ដែលលួចដីគេយកទៅពុះលក់ ទៅឲ្យតុលាការចាត់ការតាមច្បាប់
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ភ្នំពេញ៖ កម្លាំងកនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនស្ត្រីជាថៅកែដីឡូត៍ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត។

បើតាមសមត្ថកិច្ច ជនត្រូវចោទមានឈ្មោះ ខេង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្បែររង្វង់មូលនាងមច្ឆា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥៩៦ ដ.ច.ន ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យបញ្ជាក់ថា តុលាការបានសម្រេចចោទប្រកាន់លើឈ្មោះ ខេង អូន ភេទស្រី អាយុ ៤៥ឆ្នាំ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ យោងតាមមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ច បានឲ្យដឹងថា បច្ចុប្បន្ន លោក សោ សុតា ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ កំពុងចាត់ការសំណុំរឿងមួយនេះ ដើម្បីសម្រេចថា តើត្រូវឃុំខ្លួនស្ត្រីត្រូវចោទឲ្យដើរលួចដីគេលក់ទៀត ឬត្រូវដាក់គុកជាបណ្ដោះអាសន្នសិន?

គួរជម្រាបជូនថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ ខេង អូន និងជនរងគ្រោះឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ជាដើមបណ្ដឹង បានចូលលុយគ្នាទិញដីចំនួន ២កន្លែងទំហំសរុប ១១ហិកតា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយមកនៅអំឡុងឆ្នាំ២០១៩ ឈ្មោះ ខេង អូន បានលួចធ្វើប្លង់រឹងដោយដាក់ឈ្មោះតែម្នាក់ឯង មិនបានដាក់ឈ្មោះជនរងគ្រោះជាម្ចាស់ភាគហ៊ុនជាម្ចាស់ដីនោះទេ។

ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងសុំដីការក្សាការពារនៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីការពារដីនោះជាបណ្ដោះអាសន្ន ប៉ុន្តែឈ្មោះ ខេង អូន បានយកដីដែលជាប់ដីការក្សាការពារទៅពុះជាឡូត៍លក់ ដោយមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការឡើយ។

ទើបជនរងគ្រោះ បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជួយរកយុត្តិធម៌ និងឈានដល់ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្ដង៕ ដោយ ៖ បញ្ញា


អត្ថបទទាក់ទង