ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ឃាត់ខ្លួនជនជាតិឡាវម្នាក់ និងគ្រឿងញៀន៥កញ្ចប់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ!
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ជនជាតិឡាវម្នាក់ រួមនិងថ្នាំញៀន៥កញ្ចប់ធំ ត្រូវបានបង្រ្កាប និងដកហូតដោយកម្លាំងសមត្ថកិច្ច ការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលច្រកទ្វាព្រំដែន និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។
ការបង្រ្កាបនេះ ត្រូវបានសមត្ថកិច្ចធ្វើឡើង នៅថ្ងៃទី០៦កក្កដា ២០២០ ខណ:ជនសង្ស័យកំពុងនាំយកគ្រឿងគ្រឿងញៀននេះចូលមកកម្ពុជា ត្រង់ចំណុចកំពង់ទូក ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
សមត្ថកិច្ចស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យដឹងថា: ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន រួមនិងបទល្មើសគ្រឿងញៀនខាងលើនេះ មានឈ្មោះ ភិត ងិន ភេទប្រុស មអាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំបន់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ(អ្នកបើកបរ) ។មានស្រុកកំណើតនៅភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ រីឯវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចដកហូតបានចំនួន៥កញ្ចប់ធំ ទម្ងន់ប្រហែល៥គីឡូក្រាមសុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(ICE) ។
លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា: ជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមអស់មួយរយ:មកហើយ ដោយកំណត់មុខសញ្ញាបានហើយនោះ ទើបលោកដឹកនាំកម្លាំងសហការគ្នាចុះធ្វើការបង្រ្កាបតែម្តង។ លោកថា ក្នុងពេលបង្រ្កាបនោះ ជនសង្ស័យ បានប្រទាញប្រទង់គ្នាជាមួយសមត្ថកិច្ច ហើយរើបម្រាស់ដើម្បីរត់គេចខ្លួន តែសមត្ថកិច្វមិនបណ្តោយឲ្យជនសង្ស័យគេចខ្លួនសម្រេចនោះឡើយ ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវ រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀនមេតំហ្វេតាមីន(ICE)ទាំងចំនួន៥កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនៃកម្លាំងសហការគ្នា បានរៀបចំវេចខ្ចប់ និងបានកសាងសំណុំឯកសារ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី ៕ដោយ: ដេង ម៉ាវិន

 


អត្ថបទទាក់ទង