ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ឯ.ឧ ស សុខា ស្នើរអោយសាធារណជន កុំគិតថា ឯកឧត្តម យកបុណ្យស័ក្តទៅកាងនឹងរឿងអ្វីមួយជាពិសេសពាក់ព័ន្ធក្លឹបវិសាខា
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ថ្មីៗនេះដោយពិនិត្យឃើញថា មានបងប្អូនមួយចំនួនតូច ដែលចូលចិត្តបញ្ចេញអារម្មណ៍របស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ជុំវិញក្លិបវិសាខា ដោយធ្វើការទាញភ្ជាប់រូបខ្ញុំទៅនឹងការបញ្ចេញអារម្មណ៍នោះ បែបវាយប្រហារខុសពីការពិតមកលើរូបខ្ញុំ ទាំងខ្ញុំមិនបានដឹង ឬពាក់ព័ន្ធទាល់តែសោះ បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំជាខ្លាំង។

ឯ ឧ ស សុខា ស្នើរអោយសាធារណជន កុំគិតថាឯ ឧ យកបុណ្យស័ក្តទៅកាងនឹងរឿងអ្វីមួយជាពិសេសពាក់ព័ន្ធក្លឹបវិសាខាបើទោះបីជា ឯ ឧ ជាស្ថាបនិកក្លិបនេះ ហើយបច្ចុប្បន្ន ភរិយារបស់ខ្ញុំ ជាប្រធានក្លិបក៏ដោយចុះ។ បង្កេីតក្លិបនេះ  ពុំបានគិតពីផលប្រយោជន៍នោះទេ  ដោយសារស្រឡាញ់  និងចង់ចូលរួមអភិវឌ្ឍវិស័យកីឡាតែប៉ុណ្ណោះ។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមមេត្តាកុំប្រញាប់ប្រញាល់ក្នុងការបញ្ចេញអារម្មណ៍របស់ខ្លួនដោយទាញភ្ជាប់រូបខ្ញុំទៅនឹងរឿងនេះរឿងនោះ ទាំងរូបខ្ញុំមិន បានដឹង ឬមិនពាក់ព័ន្ធសោះនោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ជាពិសេសដែលអាចធ្វេីឱ្យខ្លួនឯងប្រឈមទៅនឹងបញ្ហាផ្លូវច្បាប់ ជាប់ទោសទណ្ឌផ្សេងៗទៀតផង។  សូមកុំគិតថាធ្វេីខុសហេីយសុំទោសរួចខ្លួន  ក៏ចេះតែធ្វេីទៅនោះអី ៕

 

 


អត្ថបទទាក់ទង