ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស
ថ្ងៃ ពុធ ទី ០៥ ខែ សីហា ឆ្នាំ ២០២០

លីបង់៖ ហេតុការណ៍ផ្ទុះដ៏កក្រើកបានកើតឡើងនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត របស់ប្រទេសលីបង់ ហើយជាលទ្ធផលនោះ ចំនួនអ្នកស្លាប់បានកើនឡើងដល់៧៨នាក់ និងជិត៤ពាន់នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលលីបង់លោក Hamad Hasan ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា មន្ត្រីមានសមត្ថកិច្ចលីបង់បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុកសារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ ខណៈក្រុមស៊ើបអង្កេតលីបង់នៅតែបន្តការតាមដាន និងប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត ។

ប្រធានាធិបតីលីបង់លោក មីឈែល អាអូន បានបង្ហោះសារនៅលើបណ្តាញ សង្គម Twitter របស់លោកថា វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សាសុវត្ថិភាព ។ ជាមួយគ្នានេះ លោក មីឈែល អាអូន ក៏បានប្រកាសបញ្ចេញកញ្ចប់ថវិកា៦៦លានដុល្លារ ដើម្បីដោះស្រាយបញ្ហាក្នុងគ្រាមានអាសន្ននេះផងដែរ ជាពិសេសគឺការព្យាបាលអ្នករងរបួសរាប់ពាន់នាក់ ៕


អត្ថបទទាក់ទង