ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់ប្រតិបត្តិការរបស់ WeChat និង TikTok របស់ប្រទេសចិន
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីហាមឃាត់ប្រតិ បត្តិការរបស់ក្រុមហ៊ុន បៃដេនស៍ ដែលជាក្រុមហ៊ុនមេរបស់ TikTok និង កម្មវិធី WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ធិនសេន នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័ត ដែលអភិវឌ្ឍន៍ និង កាន់កាប់ដោយក្រុមហ៊ុនចិននៅអាម៉េរិក គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ, គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកផងដែរ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា នៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារដែលមានលក្ខណៈនយោ បាយដូចជា ការតវ៉ានៅទីក្រុងហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន TikTok បានច្រោនចោលការចោទប្រកាន់ និងបញ្ជាក់សាជាថ្មីថា ខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ ៕


អត្ថបទទាក់ទង