ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

ក្រុមហ៊ុន Virgin Australia គ្រោងបិទក្រុមហ៊ុនបុត្រសម្ព័ន្ធ Tigerair Australia និងបញ្ឈប់បុគ្គលិកចំនួន៣.០០០នាក់
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

ស៊ីដនី ៖ ក្រុមហ៊ុនអាកាសចរណ៍ វើជីន អូស្រ្តាលី នឹងបិទក្រុមហ៊ុនបុត្រសម្ព័ន្ធ ថៃហ្គើ អ៊ែរ អូស្រ្តាលី ព្រមទាំងបញ្ឈប់បុគ្គលិកចំនួន៣ពាន់នាក់ ស្របពេលដែលក្រុមហ៊ុននេះ ត្រៀមបើកដំណើរការឡើងវិញក្រោមម្ចាស់ថ្មី នេះបើតាមសារព័ត៌មាន ABC News ។

ក្រុមហ៊ុន វើជីន អូស្រ្តាលី បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់ផ្សារភាគហ៊ុនអូស្ត្រាលីថា ខ្លួននឹងកាត់បន្ថយថវិការបស់ខ្លួនម៉ាក ថៃហ្គើ អ៊ែរ អូស្រ្តាលី និងការងារចំនួន៣ពាន់ ខណៈនៅតែរក្សាបុគ្គលិកចំនួន៦ពាន់នាក់ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ វើជីន អូស្រ្តាលី កំពុងព្យាយាមធ្វើឱ្យមានសំណាងល្អឡើងវិញ បន្ទាប់ពីការសម្រេចចិត្តចូលទៅក្នុងរដ្ឋបាលស្ម័គ្រចិត្តនៅក្នុងខែមេសាភ្លាមៗ ក្រោយប្រទេសអូស្ត្រាលីបានបិទព្រំដែនអន្តរជាតិ និងការធ្វើដំណើរក្នុងស្រុកបានធ្លាក់ចុះ ៕


អត្ថបទទាក់ទង