ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ៣២.៩% ក្នុងចន្លោះខែមេសា និងខែមិថុនាកន្លងទៅ ដោយសារតែវិបត្តិ COVID-19
ថ្ងៃ សុក្រ ទី ០៧ ខែ សីហា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ៣២.៩% ក្នុងចន្លោះខែមេសា និងខែមិថុនាកន្លងទៅ ដោយសារតែប្រទេសមហាអំណាចពិភពលោកមួយនេះ បានជាប់គាំងជាមួយនឹងការធ្លាក់ចុះ និងការថយចុះនៃការចំណាយ ក្នុងពេលមានវិបត្តិ COVID-19 នេះបើតាមសារព័ត៌មាន BBC ។

ការចុះថយចំនួនបីខែមកនេះដែលក្រសួងពាណិជ្ជកម្មអាម៉េរិកបានរាយការណ៍ រួមផ្សំជាមួយនឹងការធ្លាក់ចុះ៤.៨%កាលពីខែមករា ដល់ខែមីនាកន្លងទៅ ដែលបានដាក់សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកក្នុងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច នៅពេលដែលសហរដ្ឋអាម៉េរិកតស៊ូ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ។

ក្រសូងការងារអាម៉េរិកបានរាយការណ៍ថា កាលពីសប្តាហ៍ទីបីនៃខែកក្កដាកន្លងទៅ មានអ្នកធ្វើការ១លាន៤សែននាក់ ទៀតបានដាក់ពាក្យសុំប្រាក់ជំនួយនៅពេលគ្មានការងារធ្វើដែលជាល្បឿននៃការដាក់ពាក្យសុំប្រាក់ជំនួយនៅពេលគ្មានការងារធ្វើ ។ អ្នកធ្វើការប្រមាណ១៧លាននាក់នៅតែមិនទាន់មានការងារធ្វើ ហើយចាប់តាំងពីខែមីនាមក មានមនុស្ស៥៣លាន៨សែននាក់ បានទទួលប្រាក់ធានារ៉ាប់រងនៅពេលគ្មានការងារធ្វើ ។

ទន្ទឹមគ្នា មន្ត្រីសេដ្ឋកិច្ចអាម៉េរិកសំខាន់ៗព្យាករណ៍ថា ការងើបសេដ្ឋកិច្ចពេញលេញរបស់សហរដ្ឋអាម៉េរិក ពីការរាតត្បាតជាសាកលនៃជំងឺ COVID-19 នឹងត្រូវការពេលយូរ គឺរហូតដល់ឆ្នាំ២០២១ ។ បើតាមធនាគារកណ្តាលអាម៉េរិក ការគ្មានការងារធ្វើក្នុងសហរដ្ឋអាម៉េរិក នឹងល្អប្រសើរជាងមុន គឺមានចំនួន៩.៣%នៅដំណាច់ឆ្នាំ២០២០ និង ធ្លាក់មកនៅចំនួន ៦.៥%នៅដំណាច់ឆ្នាំក្រោយ ៕


អត្ថបទទាក់ទង