ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

អូស្រ្តាលីគ្មានរបាយការណ៍ពីអ្នកស្លាប់ដោយសារ COVID-19 លើកដំបូងក្នុងរយៈពេល២ខែកន្លងមកនេះ
ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០

អូស្រ្តាលី៖ រដ្ឋ Victoria ដែលមានប្រជាជានរស់នៅច្រើនជាងគេលំដាប់ទី២របស់ប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះ មិនបានរាយការណ៍ពីករណីស្លាប់ ដោយសារជម្ងឺ COVID-19 នោះទេក្នុងរយៈពេល២៤ម៉ោងកន្លងមក និងជាកំណត់ត្រាដែលមិនមានអ្នកស្លាប់លើកដំបូងក្នុងរយៈពេល០២ខែកន្លងមក នេះបើតាមសារព័ត៌ មានរ៉យទ័រនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា វិធានការរឹតត្បិតសំដៅទប់ស្កាត់ការឆ្លងវីរុសនៅក្នុងរដ្ឋ Victoria នឹងត្រូវបន្ធូរបន្ថយដោយសន្សឹមៗ ។ ប៉ុន្តែអាជ្ញាធររដ្ឋ Victoria បានបញ្ជាក់ថា បើទោះជាអត្រាអ្នកឆ្លងបន្តថយចុះក៏ដោយ ការដកវិធានការរឹតត្បិតទាំងស្រុងវិញតែម្តង មិនអាចប្រព្រឹត្តទៅបានឡើយ គឺមានតែធ្វើឡើងដោយសន្សឹមៗ ។

សូមបញ្ជាក់ថា ទីក្រុង Melbourne របស់រដ្ឋ Victoria បានស្ថិតក្រោមវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែនៅដើមសប្តាហ៍នេះ នឹងមានការបន្ធូរបន្ថយបន្តិចបន្តួច ដោយប្រជាជនអាចស្ថិតនៅក្រៅផ្ទះបានយូរជាងមុន ហើយបម្រាមគោចរនៅពេលយប់ក៏នឹងត្រូវបន្ថយម៉ោងខ្លះផងដែរ ៕

 

 


អត្ថបទទាក់ទង