ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

មន្រ្តីជាន់ខ្ពស់អង្គការ WHO ព្រមានថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទ្វីបអឺរ៉ុប នឹងកើនឡើងខ្លាំងអំឡុងខែតុលា និងវិច្ឆិកាខាងមុខ
ថ្ងៃ អង្គារ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០

ស្វីស៖ អត្រាអ្នកស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅទ្វីបអឺរ៉ុប នឹងកើនឡើងខ្លាំង អំឡុងខែតុលា និងខែវិច្ឆិកាខាងមុខ នេះបើតាមនាយកអង្គការសុខភាពពិភពលោក WHO ប្រចាំអឺរ៉ុប លោក ហាន ក្លូដ ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។

នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំអឺរ៉ុបរូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន AFP ថា អំឡុងខែតុលា និងខែវិច្ឆិកាខាងមុខនេះ ស្ថានការណ៍ជម្ងឺ COVID-19 នឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយយើងនឹងឃើញមានអត្រាមរណៈភាពច្រើនថែមទៀត ។

ទន្ទឹមគ្នា លោក ហាន ក្លូដ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន បើទោះបីជាទ្វីបអឺរ៉ុប កំពុងរកឃើញករណីឆ្លងកើនឡើងច្រើនក៏ដោយ ក៏ប៉ុន្តែករណីស្លាប់នៅមានស្ថេរភាពនៅឡើយ ហើយនៅរយៈពេលដ៏ខ្លីខាងមុខនេះ អត្រាអ្នកស្លាប់នឹងកើនឡើងខ្លាំង ៕


អត្ថបទទាក់ទង