ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកថវិកានិងសាររំលែកទុក្ខរបស់សម្តេចក្រឡាហោម ដើម្បីប្រគល់ជូនគ្រួសារសព ចំនួន ៨នាក់និងរបួស៣នាក់ក្នុងឧបទ្ទវហេតុរន្ទះបាញ់ក្នុងឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង
ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត អមដំណើរ ឯកឧត្តម ជាអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការមួយចំនួនក្នុងខេត្ត បាននាំយកនូវថវិកានិងសាររំលែកទុក្ខ ចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពដែលជួបនូវឧបទ្ទវហេតុដ៏អាក្រក់កើតឡើងដោយ់សារតែរន្ទះបាញ់ នៅល្ងាចថ្ងៃទី១៧ខែកញ្ញាថ្មីៗជាថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស ចំនួន១១នាក់ ក្នុងនោះ បានស្លាប់៨នាក់ និងរបួស ៣ នាក់។
     
     នេះបើតាមការគូសបញ្ជាក់ពីលោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរី ខេត្តបាត៎ដំបង ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង ដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំណុះសាលាខេត្តពាំនាំយកថវិកានិងសាររំលែកទុក្ខរបស់សម្តេចក្រឡាហោម ដើម្បីចូលរួមជាមួយនិងគ្រួសារសពនិងជនរងគ្រោះនៅល្ងាចថ្ងៃទី១៨ខែកញ្ញានេះនៅកន្លែងរៀបចំតម្កល់សពរួមនៅក្នុងវត្តព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

       ជាមួយនិងសាររំលែកទុក្ខ និង ការចូលរួម នូវមរណទុក្ខដ៏ក្រៀមក្រំ ជាមួយ និងក្រមគ្រួសារសពនិងអ្នករងរបួសដោយសាររន្ទះបាញ់ តាមរយៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំកណៈប្រតិភូខេត្ត រួមមាន៖អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ជាថ្នាក៎ដឹកនាំមន្ទីរជុំវិញខេត្ត នៅរសៀល ថ្ងៃទី១៨ខែកញ្ញានេះ ក្នុងនោះ បានពាំនាំយកនូវថវិការបស៎ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមបុណ្យសពនិងអ្នករបួសដោយសារតែរន្ទះបាញ់ ដោយក្នុងនោះ៖ សពម្នាក់ ទទួលបានថវិកា ចំនួន៣លានរៀល និងអ្នករបួសក្នុងម្នាក់ៗ ទទួលបានថវិកា២លានរៀលផងដែរ។ដោយឡែកក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានឧបត្ថម្ភនូវថវិកាចំនួន៤លានរៀល អង្ករ ២០០គក្រ. និងទឹកសុទ្ធ១០កេសដើម្បីចូលរួមរៀបចំធ្វើ
បុណ្យសពរួមគ្នាទៅតាមប្រពៃណី។ដោយឡែកសាខាកាកបាទក្រហមខេត្តបាត៎ដំបង បានឧបត្ថម្ភនូវថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន១០០គក្រ,និងទឹកបរិសុទ្ធវីឃែរ ចំនួន១០កេស នៅក្នុងកម្មវិធីបុណ្យសពនេះ។ ជាមួយគ្នានេះ ក៏មានការចូលរួមពីបណ្តាមន្ទីរមួយចំនួនដើម្បីឧបត្ថម្ភនៅក្នុងកម្មវិធីបុណ្យសពរួម នេះផងដែរ។

       បើតាមការគូសបញ្ជាក់ពីលោក ជា សម្បត្តិ អភិបាលស្រុករុក្ខគីរីបានឲ្យដឹងថា៖សពជនរងគ្រោះដោយរន្ទះបាញ់នេះ មាន២ករណី ដោយឡែកពីគ្នាគឺក្នុងហេតុការកើតឡើងក្នុងពេលតែមួយ។ ដោយក្នុងនោះគ្រួសារមួយរួមជាមួយបងប្អូនសាច់ញាតិដែលមកលេងក្នុងរដូវភ្ឋុំហើយក្នុងខណៈដែលក្រុមគ្រួសាររងគ្រោះនេះ កំពុងតែជួបជុំហូបបាយ២វង់ នៅពេលល្ងាចដែលកើតហេតុវេលាម៉ោងជាង៦ថ្ងៃដដែល ហើយត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ភ្លាមៗចំនួន៦នាក់និងរងរបួស៤នាក់ ក្រោយដឹកទៅដល់មន្ទីរពេទ្យ បណ្តាលឲ្យស្លាប់ម្នាក់ទៀត។ក្នុងករណីទី១នេះ គឺបានកើតឡើងក្នុងភូមិបឹងធ្មួយ ឃុំព្រែកជីក។ដោយឡែកករណីទី២ដដែលនេះគឺ៖ ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឡោ វិរៈ បានស្លាប់ក្នុងហេតុការរន្ទះបាញ់នៅចំណុចវាលស្រែរហូតដល់ស្អែកឡើងទើបប្រពន្ធ ប្រទះឃើញប្តីស្លាប់នៅវាលស្រែ ស្ថិតក្នុងភូមិថ្នំ។ហើយសពក៏ត្រូវបាននាំយកមកតម្កល់ធ្វើបុណ្យរួមគ្នាក្នុងវត្តព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ដោយក្នុងនោះ សពចំនួន៧សព ត្រូវបានរៀបចំតម្កល់នៅក្នុងវត្តព្រែកជីក និងសពមួយទៀតត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតនៅឯភ្នំពេញ។

      លោក ជា សម្បត្តិ ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ជនរងគ្រោះបណ្តាលឲ្យស្លាប់ រួមមាន៖
១.ឈ្មោះយ៉ុម ញុិក ភេទប្រុស អាយុ៥៦ឆ្នាំ គឺជាម្ចាស់ផ្ទះនៅភូមិ ឃុំខាងលើ(ស្លាប់)។២.ឈ្មោះ ដាំសុខណា ភេទស្រី អាយុ៥៦ឆ្នាំ ជាប្រពន្ធ(ស្លាប់)។
៣.ឈ្មោះ យ៉ុម ចរិយា ភេទស្រី អាយុ២៥ឆ្នាំ កូនបង្កើតនៅភ្នំពេញ (ស្លាប់)។ ៤.ឈ្មោះ យ៉ុម រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ជាកូនបង្កើត(ស្លាប់)។៥. ឈ្មោះ ធី ភេទប្រុស មកពីខេត្តបាត់ដំបង(ស្លាប់)។៦.ឈ្មោះ អន រិន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង(ស្លាប់)។៧.ហួត ហុង  ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅបុស្សដូងស្លាប់នៅមន្ទីរពេទ្យ។៨.ឡោ វិរៈ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្នំ(ស្លាប់នៅវាលស្រែ)។ អ្នករងរបួស សរុប០៣នាក់៖១.ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅបាត់ដំបង។ ២.
ឈ្មោះ សើក សារស់ ភេទប្រុស អាយុ ៤១ឆ្នាំ នៅ ខេត្តបាត់ដំបង។៣.ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )