ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

លោក បូរីស ចនសុន បញ្ជាក់ថា អង់គ្លេសកំពុងមើលឃើញរលកទីពីរ នៃជំងឺ COVID-19
ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសកំពុងមើលឃើញរលកទីពីរ នៃជំងឺរាតត្បាតសកល COVID-19 ដែលវាជារឿងមិនអាចនឹងចៀសផុតឡើយ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ។
បច្ចុប្បន្នអង់គ្លេសកំពុងវិចារណាលើការអនុវត្តវិធានការចំនួន០៣យ៉ាង ក្នុងនោះរួមមាន៖ ១-ការដាក់កម្រិតលើវិធានការរក្សាគម្លាតសុវត្ថិភាពក្នុងសង្គម ។ ២-ការដាក់បំរាមគោចរនៅតាមកន្លែងបដិសណ្ឋារកិច្ច ក៏ដូចជាការហាមឃាត់ការជួបជុំផ្សេងៗផងដែរ នៅឯភាគពាយ័ព្យរបស់អង់គ្លេស និង ៣-វិធានការចាក់សោយ៉ាងតឹងរ៉ឹង នៅតាមទីក្រុងធំៗរបស់ប្រទេសអង់គ្លេស ។
ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ទៀតថា លោកមិនចង់ចេញវិធានការបិទទ្វារប្រទេសនោះទេ ប៉ុន្តែវិធានការរក្សាគម្លាតសុវត្ថិភាពផ្នែកសង្គម គឺជារឿងចាំបាច់មួយ ដែលយើងគ្រប់គ្នាត្រូវតែអនុវត្ត ៕


អត្ថបទទាក់ទង