ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

ចិនប្រកាសប្រឆាំងដាច់ខាត ក្រោយសហរដ្ឋអាមេរិកគំរាមបិទការទាញយកកម្មវិធី TikTok និង WeChat
ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ចិន៖ រដ្ឋាភិបាលចិនប្រឆាំងដាច់ខាត បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានបិទការទាញយក ឬ Download កម្មវិធី TikTok និង WeChat ចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះ នេះបើតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ។
ប្រតិកម្មរបស់ចិនខាងលើនេះ កើតមានឡើងក្រោយក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសនៅថ្ងៃសុក្រថា រាល់ការទាញយកកម្មវិធី TikTok និង WeChat នៅសហរដ្ឋអាមេរិកនឹងត្រូវបិទចាប់ពីយប់ថ្ងៃអាទិត្យសប្តាហ៍នេះ ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបវិញថា បើសិនជាសហរដ្ឋអាមេរិកមិនធ្វើការកែប្រែទៅច្បាប់ ដែលដាក់សម្ពាធមកលើក្រុមហ៊ុនចិន ជាពិសេសគឺការបិទមិនឲ្យទាញយកកម្មវិធី TikTok និង WeChat ចាប់ពីយប់ថ្ងៃអាទិត្យសប្ដាហ៍នេះ នោះប្រទេសចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ៕


អត្ថបទទាក់ទង