ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

ប្រមុខការទូតសហរដ្ឋអាមេរិកនឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនថ្មី អំឡុងខែតុលាខាងមុខនេះ
ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បាននឹងកំពុងរៀបចំខ្លួនជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងទីក្រុងតូក្យូ នាដើមខែក្រោយ ដែលនេះជាជំនួបលើកដំបូងក្នុងកម្រិតខ្ពស់រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីលោក ស៊ូហ្គា ក្លាយជាមេដឹកនាំថ្មីរបស់ប្រទេសជប៉ុន នេះបើតាមកាសែត NHK ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២០ ។
លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់ប្រទេសជប៉ុន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជាច្រើនរូប ដែលមកពីជប៉ុន អូស្រ្តាលី និងឥណ្ឌាជាដើម ។ ជាមួយគ្នានេះ ពួកគេត្រូវបានរំពឹងថា នឹងជជែកគ្នាស្តីពីការធ្វើកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ហើយនឹងអ្វីដែលពួកគេហៅថា ជាការបើកចំហរ និង ដោយសេរីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន លោក ស៊ូហ្គា ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។
សូមជម្រាបថា លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានក្លាយជានាយករដ្ឋមន្ត្រីថ្មីដំបូងរបស់ប្រទេសជប៉ុន ក្នុងរយៈពេលជិត៨ឆ្នាំកាលពីថ្ងៃពុធសប្តាហ៍នេះ ជាមួយនឹងការប្តេជ្ញាថា រដ្ឋាភិបាលថ្មីរបស់លោកនឹងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ក៏ដូចជាជំរុញឲ្យមានកំណែទម្រង់ថ្មី ក្រោយលោកអាចរក្សាបានប្រហែលជាពាក់កណ្តាល នៃមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីចាស់របស់លោក អាបេ ស៊ីនហ្សូ ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 


អត្ថបទទាក់ទង