ព័ត៌មានទាន់ហេតុការណ៍
 1. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  2. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  3. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់  4. កុំភ្លេចរងចាំទស្សនា ការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ ការប្រកួតបាល់ទាត់ជម្រើសរើសជើងឯកនារី កម្ពុជា ឆ្នាំ២០២០ ជំនួបរវាង ក្រុមបាល់ទាត់នារីបឹងកេត ជាមួយ ក្រុមបាល់ទាត់នារី ខេត្តកំពង់ឆ្នាំង វេលាម៉ោង១៥:០០ រសៀលតទៅ នៅកីឡដ្ឋាន Cambodia Air Way និងមានការផ្សាយផ្ទាល់តាម Page Apsara TV News , Apsara Central , AMS Sports , សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , និង Page បាល់ទាត់នារី ផងដែរ  5. រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់សាធារណៈជនអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបានជន់លិចលើកំណាត់ផ្លូវទាំងនេះ ដែលធ្វើឱ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្របាននឹងទំងន់រថយន្តដឹកទំនិញធុនធំបាន

នគរបាលប៉ុស្ដិ៍អូរបែកក្អម ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីលួចម៉ូតូ
ថ្ងៃ សៅរ៏ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០

  ភ្នំពេញ  ៖  យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក  ហួរ  ម៉េងវ៉ាង  អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៩  ខែកញ្ញា  ឆ្នាំ ២០២០នេះ ថា  កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខផ្ទះលេខ៣១-៣៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់ មធ្យោបាយម៉ូតូ០១គ្រឿង កាលពីថ្ងៃទី១៧-០៩-២០២០ វេលាម៉ោង១៧ និង៥០នាទី ។

      ជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ម៉ៅ ពេជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (គ្មានសរធាតុញៀន) , និងទី២-ឈ្មោះ ហេង វីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសរធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ បុត្រ ភារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១-៣៣ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

       សម្ភារៈបន្សល់ទុក  ៖   ម៉ូតូ០២គ្រឿង (១-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខបាត់ដំបង1A-7282 ប្រគល់ឲ្យជនរងគ្រោះវិញ , ២-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្តាល1X-8243 របស់ជនសង្ស័យ ។

     បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ  ៖  ភារ៉ា  និងប៊ុនធី


អត្ថបទទាក់ទង