ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ
ថ្ងៃ អង្គារ ទី ២០ ខែ តុលា ឆ្នាំ ២០២០

យោងតាមក្រសួងធនធានទឹក នៅថ្ងៃទី២០តុលាបានឲ្យដឹងថា កម្ពុជាបាននិងបន្តទទួលនូវខ្យល់មូសុងនិរតីដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសបន្លាយកាត់ពីលើផងដែរ ។ ទន្ទឹមនឹងនោះ នៅក្នុងមហាសមុទ្រស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកើតឡើងនូវព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) ដែលតាមការព្យាករជាលក្ខណៈតំបន់បង្ហាញថា ព្យុះនោះនឹងធ្វើដំណើរចូលភាគខាងជើងប្រទេសវៀតណាមគឺចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥ និងថ្ងៃ១៦តុលាឆ្នាំ២០២០។

ព្យុះនោះ ត្រូវគេព្យាករណ៍ថា អាចនឹងមានឥទ្ធិពលបន្តិចបន្តួចប៉ុណ្ណោះមកលើភាគឦសាន្តប្រទេសកម្ពុជា។ ជាទូទៅនឹងមានភ្លៀងរាយប៉ាយពីតិចទៅបង្គួរនៅទូទាំងប្រទេស។ ជាមួយគ្នានោះ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនឹងនៅចាប់ពីថ្ងៃ២៤ដល់ថ្ងៃ២៨តុលាឆ្នាំ២០២០ អាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.